khmer eng
  • គណៈកម្មការទី៥ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដឹកនាំដោយឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ដើម្បីពិនិត្យ ពិភាក្សា សេចក្តីសម្រេច តួនាទី ភារកិច្ច និងសមត្ថកិច្ច របស់គណៈកម្មការទី៥
     
    ចែករំលែក ៖

    ព្រឹកថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៩ព្រឹក គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដឹកនាំដោយឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ដើម្បីពិនិត្យ ពិភាក្សា សេចក្តីសម្រេច តួនាទី ភារកិច្ច និងសមត្ថកិច្ច របស់គណៈកម្មការទី៥។ ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មការបានជូនឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការអានសេចក្តីសម្រេចស្តីពី តួនាទី ភារកិច្ច និងសមត្ថកិច្ច របស់គណៈកម្មការទី៥ ជូនអង្គប្រជុំពិនិត្យ។ ក្រោយពីបានស្តាប់ ឯកឧត្តមលេខាធិការ អានសេចក្តីសម្រេចរួចមក អង្គប្រជុំបានពិនិត្យ ពិភាក្សា យ៉ាងយកចិត្តទុកដាក់ទៅលើចំណុចនីមួយៗ និងខ្លឹមសាររួមនៃសេចក្តីសម្រេច។ ជាលទ្ធផល គណៈកម្មការបានឯកភាពសម្រេចកែសម្រួលខ្លឹមសារនៅក្នុងចំណុចនីមួយៗ និងបានលុបពាក្យ “ ឃោសនាការ ” និងលុបអក្សរកាត់ “ ឃ ” ចេញ សុំប្រើឈ្មោះជាផ្លូវការ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃព្រឹទ្ធសភា ដើម្បីស្របទៅនឹងការអនុវត្ត តួនាទី ភារកិច្ច និងសមត្ថកិច្ច របស់គណៈកម្មការទី៥ ​និងដើម្បីឱ្យស្របទៅនឹងវិសោធនកម្មបទ​បញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រឹទ្ធសភាបានអនុម័ត នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ត្រូវបានប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត